(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនំាកិច្ចជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសវនកររបស់សហភាពអឺរ៉ុប (European Court of Auditors) ដើម្បីវាយតម្លៃលើការអនុវត្តជំនួយសម្រាប់ពាណិជ្ជកម្ម "Aid for Trade" របស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា។
កិច្ចជំនួបនេះ បានពិភាក្សាលើសមិទ្ធិផល ប្រសិទ្ធភាព និងបញ្ហាប្រឈម នៃការគាំទ្រដែលផ្តល់ដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា ចំពោះការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់កម្ពុជា និងបានពិភាក្សាពីតម្រូវការជំនួយសម្រាប់វិស័យពាណិជ្ជកម្ម និងវិស័យអាទិភាពសំខាន់ៗផ្សេងទៀត ផងដែរ។
---
(Phnom Penh) - On the morning of Tuesday, 26 November 2024, at the Ministry of Commerce, Her Excellency TEKRETH Kamrang, Secretary of State of the Ministry of Commerce, met with representatives from the European Court of Auditors (ECA) to evaluate the implementation of EU aid for trade assistance in Cambodia.
The meeting also discussed the achievements, effectiveness, and challenges of the support provided by the EU for trade development in Cambodia and the need for assistance in the trade sector and other key priority sectors.