(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគីរី ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្ម អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងបេក្ខជនឈរឈ្មោះជាច្រើនរូបផងដែរ។