(ស៊ិនជិន, ចិន)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការអញ្ជេីញរបស់វេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិលេីវិស័យនវានុវត្តន៍ និងបច្ចេកវិជ្ជាតំបន់ Greater Bay លោក ឡៅ ងួនអេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចូលរួមក្នុងពិធីបេីកពិព័រណ៌ឧស្សាហកម្មតំបន់ Greater Bay ដែលរៀបចំដោយវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិលេីវិស័យនវានុវត្តន៍ និងបច្ចេកវិជ្ជាតំបន់ Greater Bay នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ពិភពលោក នៃទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ដេីម្បីពង្រឹង និងលេីកកម្ពស់កិច្ចសហការរវាងវេទិកា និងស្ថានអគ្គកុងស៊ុលកម្ពុជា លេីវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាទំនាក់ទំនងរវាងទីក្រុងស៊ិនជិន និងកម្ពុជា ផងដែរ។
(Shenzhen, China) - On 26 November 2024, Mr. Lao Nguon Eng, Commercial Attaché to the Consulate General of Cambodia in Guangzhou, People's Republic of China, was invited to participate in the ribbon-cutting ceremony for the opening of the Greater Bay Area Industrial Expo, organized by the Greater Bay Area Innovation & Technology International Cooperation Forum at the Shenzhen World Exhibition and Convention Center in Shenzhen City, People's Republic of China, in order to strengthen and support cooperation between the Forum and the Consulate General of Cambodia in promoting trade and investment between Shenzhen City and Cambodia.