(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានក្រុមការងារយេនឌ័រ ដើម្បីត្រៀមរៀបចំពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្រសួងពាណិជ្ជកម្ម ២០២៤-២០២៨ និងទិសដៅអនុវត្តបន្ត ដែលមានលោកជំទាវអនុរដ្ឋលេខាធិការ និងសមាជិក-សមាជិកានៃក្រុមការងារលេខាធិការដ្ឋានយេនឌ័រ សរុបចំនួន ប្រមាណ ១៥ នាក់។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកអំពីទិសដៅសកម្មភាពសំខាន់ៗមួយចំនួនសម្រាប់ឆ្នាំ២០២៥ ដែលរួមមាន៖ (១) ការត្រៀមរៀបចំកម្មវិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា (២) ការបង្កើតបន្ទប់ទារកដ្ឋាននៅទីស្តីការក្រសួង (៣) ការពិនិត្យ និងបញ្ចូលខ្លឹមសារ “Care Economy” ទៅក្នុងផែនការយុទ្ធសាស្រតបញ្ជ្រាបយេនឌ័រក្រសួងពាណិជ្ជកម្ម ២០២៤-២០២៨ (៤) ការត្រៀមរៀបចំកិច្ចប្រជុំ ដើម្បីប្រមូលធាតុចូលបញ្ចប់នៅអំឡុងខែមករា ឆ្នាំ២០២៥ និង (៥) ការត្រៀមរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ។
---
(Phnom Penh): On the morning of Wednesday, 27 November 2024, at the Ministry of Commerce, Her Excellency SEREI Borapich, Secretary of State and Head of the Gender Working Group of the Ministry of Commerce, led an internal meeting of the Gender Secretariat to discuss the preparation for the upcoming review and progress update of Gender Mainstreaming Strategic Plan 2024-2028 (GMSP) for Ministry of Commerce and future direction, with the presence of approximately 15 participants including Under-Secretary of States and members of the Gender Working Group Secretariat.
During this meeting, Her Excellency Secretary of State also outlined some key directions for the upcoming 2025, including: (1) Preparing for the 114th International Women’s Day celebration on 8 March 2025, (2) Establishing a nursery room at the Ministry’s Headquarter, (3) Reviewing and incorporating “Care Economy” content into Gender Mainstreaming Strategic Plan 2024-2028 (4) Convening a meeting to collect final inputs and finalize GMSP by January 2025, and (5) Preparing other various training courses.