លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖

១. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ ទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥

២. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររៀបចំប្រព័ន្ធ FTA Portal

៣. បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មរដ្ឋបាលទូទៅ “AAS”

៤. របាយការណ៍ស្ដីពីវឌ្ឍនភាពការងារនៃចងក្រងទិន្នន័យទីផ្សារនៅតាមបណ្តារាជធានី-ខេត្ត

៥. របាយការណ៍ស្ដីពីវឌ្ឍនភាពការងារត្រៀមរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

៦. បញ្ហាផ្សេងៗ។

---

Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting of November 2024 of the Ministry of Commerce.

...

(Phnom Penh): On the morning of Thursday, 28 November 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, chaired the monthly meeting of November 2024 of the Ministry of Commerce. The meeting was attended by the ministry's leaders and relevant officials.

The monthly meeting was held at the Ministry of Commerce and, via video conference, covered the following agendas:

1. Brief report on the work progress of the Preparation Committee of the MoC's Annual Report 2024 and the MoC's working directions for 2025

2. Brief report on the work progress of the FTA Portal System

3. The presentation about the Administration Automation System - AAS

4. Brief report on the work progress of compiling market data of capitals and provinces

5. Brief report on the work progress of the Cambodia Trade Expo - CTE

6. Other matters.

https://s2.moc.gov.kh/mocspace/mocspace_1732782428534.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428487.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428288.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428376.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428278.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428339.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428380.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428733.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428331.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428445.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428582.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428552.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428646.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428548.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428474.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428755.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428687.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428626.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428749.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428695.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428729.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782428545.jpg