(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិព័រណ៍លើកទី២ ស្តីពី ខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិចិន ក្រោមប្រធានបទ៖ “កិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែច្រវាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍ នវានុវត្តន៍ នៃកម្លាំងផលិត និងគុណភាពថ្មី” ព្រមទាំងព្រឹត្តការណ៍អមពិព័រណ៍ស្តីពី“កិច្ចសហប្រតិបត្តិការ ខ្សែច្រវាក់ផ្គត់ផ្គង់ខេត្តហ៊ូប៉ី និងប្រទេសហុងហ្គារី” ក្រោមអធិបតីយភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាង ចុងលីង អនុប្រធានលេខាបក្សខេត្តនិងជាអភិបាលខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន។
វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗនៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តហ៊ូប៉ី តំណាងស្ថានទូតបរទេសប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន សមាគមន៍ធុរជន និងវិនិយោគិនអន្តរជាតិ ជាច្រើនរូប ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់បើកផ្លូវថ្មីមួយ និងប្រែក្លាយ “ខ្សែច្រវាក់ផ្គត់ផ្គង់” ទៅជា “ខ្សែច្រវាក់ឈ្នះ-ឈ្នះ” ព្រមទាំងរួមចំណែកដល់ការដាំដុះ និងបង្កើនកម្លាំងផលិតភាពប្រកបដោយគុណភាព ជំរុញសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Shen Yan សមាជិកការិយាល័យគណបក្សកុម្មុនីយ នៃការិយាល័យពាណិជ្ជកម្មទីក្រុង Jingzhou និងជាអនុប្រធានគណ:កម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) នៃទីក្រុងជឹងចូវ ដើម្បីពង្រឹង និងជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា និងចិន ជាពិសេសជាមួយទីក្រុងជឹងចូវ ខេត្តហ៊ូប៉ី ឱ្យកាន់តែប្រសេីរឡេីង៕
---
(Beijing, China) - On the afternoon of Tuesday, 26 November 2024, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, attended as an honored guest at the 2nd China International Supply Chain Exhibition under the theme "International Cooperation and New Quality Products Foster Innovation and Development for Supply Chains" and the side event on the "China Hubei - Hungary International Supply Chain Cooperation Conference", highly presided over by His Excellency Wang Zhongling, Deputy Secretary of the CPC Hubei Province Committee and Governor of Hubei Province.
Many foreign ambassadors to China, representatives from international business associations, and investors also participated in the event.
This event focused on promoting the global industrial chain and supply cooperation, opening up new paths for cooperation, and transforming the "supply chain" into a "win-win chain." With "chains" as the medium, the conference will contribute to cultivating and developing new quality productive forces, stimulating new momentum for high-quality development.
On that occasion, Her Excellency Undersecretary of State also received a courtesy call meeting from Ms. Shen Yan, a member of the Communist Party Group of the Jingzhou Municipal Commerce Bureau and Exclusive Vice Chairperson of the China Council for the Promotion of International Trade (CCPIT) Jingzhou, to strengthen and promote economic and trade cooperation between Cambodia and China, especially with Jingzhou City, Hubei Province, People's Republic of China.