ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចព្រមព្រៀងអាសិប លើកទី៨ (8th RJC Meeting) និងកិច្ចប្រជុំគណៈកម្មាធិការស្តីពីកំណើនប្រកបដោយចីរភាព លើកទី៣ (3rd CSG Meeting)

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចព្រមព្រៀងអាសិប លើកទី៨ (8th RJC Meeting) និងកិច្ចប្រជុំគណៈកម្មាធិការស្តីពីកំណើនប្រកបដោយចីរភាព លើកទី៣ (3rd CSG Meeting) ដែលមានការចូលរួមពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូ។

កិច្ចប្រជុំនេះ បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើលក្ខខណ្ឌប្រតិបត្តិការងាររបស់ក្រុមការងារទទួលបន្ទុកការចូលជាសមាជិកកិច្ចព្រមព្រៀងអាសិប និងការអនុវត្តកិច្ចព្រមព្រៀងអាសិប សំដៅពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងពិនិត្យលើវឌ្ឍនភាព និងកម្មវិធីសកម្មភាពការងារបន្ទាប់ របស់គណៈកម្មាធិការស្តីពីកំណើនប្រកបដោយចីរភាព។

---

(Jakarta, Indonesia): On 25–27 November 2024, in Jakarta, Indonesia, His Excellency TITH Rithipol, Under-Secretary of State of the Ministry of Commerce, led delegations from the Ministry of Commerce to participate in the 8th Regional Comprehensive Economic Partnership (RCEP) Joint Committee Meeting and 3rd Meeting of the Committee on Sustainable Growth (CSG) with the participation of ASEAN Member States and ASEAN Dialogue Partners.

The Meeting discussed and exchanged views on the Terms of Reference of the Accession Working Group (AWG) and the implementation of the RCEP Agreement to strengthen regional economic integration, as well as the progress and work programs of the Committee on Sustainable Growth.

https://s2.moc.gov.kh/mocspace/mocspace_1732782690480.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782690358.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782690504.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782690469.jpg
https://s2.moc.gov.kh/mocspace/mocspace_1732782690475.jpg