(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារត្រៀមរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធរបស់នាយកដ្ឋានកិច្ចការពិព័រណ៍ដើម្បីរាយការណ៍អំពីវឌ្ឍនភាពការងារជូនលោកជំទាវរដ្ឋមន្ត្រី និងទទួលស្តាប់អនុសាសន៍ណែនាំ។