(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំក្នុងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។