លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទស្តីពី “កិច្ចសហប្រតិបត្តិការសហគ្រាសសម្រាប់ខ្សែច្រវាក់កសិកម្មបៃតង” ក្រោមប្រធានបទ “តភ្ជាប់ទីក្រុងជីងចូវ តភ្ជាប់ពិភពលោក”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទស្តីពី “កិច្ចសហប្រតិបត្តិការសហគ្រាសសម្រាប់ខ្សែច្រវាក់កសិកម្មបៃតង” ក្រោមប្រធានបទ “តភ្ជាប់ទីក្រុងជីងចូវ តភ្ជាប់ពិភពលោក” ក្រោមអធិបតីភាព លោក Li Gan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សក្រុង និងជាអភិបាលរងទីក្រុងជឹងចូវ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ នៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តហ៊ូប៉ី សមាគមន៍ធុរជន និងវិនិយោគិនចិន។

សន្និសីទនេះមានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយឧស្សាហកម្មកសិកម្មនៃទីក្រុងជីងចូវ ដែលរាប់បញ្ចូលនូវខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុក ការដឹកជញ្ជូន ការវិនិយោគរួមគ្នាលើសួនឧស្សហកម្មកែច្នៃម្ហូបអាហារ និងការពង្រីកទីផ្សារពាណិជ្ជកម្មលើកសិផលរបស់ទីក្រុងជីងចូវទៅកាន់ពិភពលោក។

លើសពីនេះ នាថ្ងៃទី២៨ ខែឆ្នាំដដែល លោកជំទាវ បានបន្តចូលរួមក្នុងសន្និសីទស្តីពី “Ezhou Supply Chain Service Enterprise and Matchmaking Conference” ក្រោមប្រធានបទ “ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់នៃទីក្រុងអឺចូវ ការកសាងផ្លូវសូត្រអាកាសចរណ៍ និងការតភ្ជាប់ពិភពលោក” ក្រោមអធិបតីភាព លោកស្រី Yang Hong ប្រធានការិយាល័យសភាពាណិជ្ជកម្មចិនអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីលោក Wang ShenZhi សមាជិកថ្នាក់ដឹកនាំគណៈបក្សក្រុង និងជាអភិបាលក្រុងអឺចូវ បណ្តាធុរជន និងវិនិយោគិនប្រចាំតំបន់ ដែលបម្រើសេវាកម្មពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ការផ្គត់ផ្គង់ និងភស្តុភាកម្ម តាមផ្លូវអាកាស។

សន្និសីទនេះរៀបចំក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលរបស់វិស័យអាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់អាកាសចរណ៍គ្រប់ប្រភេទនៅក្នុងប្រទេស និងទៅកាន់តំបន់អន្តរជាតិនានា ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។

---

(Beijing, China): On the afternoon of Wednesday, 27 November 2024, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, delivered a compelling keynote address at the “Enterprise Cooperation Conference for Green Agriculture Chain” under the theme “Linking Jingzhou, Connecting the World”, which was presided over by Mr. Li Gan, a member of the municipal committee and vice governor of Jingzhou City. Many key leaders of the Hubei International Trade Promotion Committee, the Chinese Businessmen and Investors Association also participated in the event.

The conference aims to promote the agricultural industry of Jingzhou, including the supply chain of domestic agricultural products, transportation, joint ventures in the food processing industry park, and the expansion of Jingzhou’s agricultural trade market to the world.

On Thursday, 28 November 2024, Her Excellency Undersecretary of State continued to attend the conference on "Ezhou Supply Chain Service Enterprise and Matchmaking Conference" under the theme “Linking Supply Chain of Ezhou, Building Air Silk Road, Connecting the World”, which was also presided over by Ms. Yang Hong, Director of the China Chamber of International Commerce office, with the participation of Mr. Wang ShenZhi, Member of the Party Leadership Group of Ezhou Municipal People’s Republic of China. Local district businessmen and investors serving in the air transportation sector, air supply, and air logistics also joined the event.

The conference aims to promote the potential of the aviation sector, aviation infrastructure, and aviation supply chains of all kinds in the country and to the international region with confidence and efficiency.

https://s2.moc.gov.kh/mocspace/mocspace_1733119994591.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119995079.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119994847.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119994812.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119994570.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119994774.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119995002.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119994816.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119994906.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119995083.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119995028.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119995224.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119994806.jpg
https://s2.moc.gov.kh/mocspace/mocspace_1733119994778.jpg