ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះពិសេសចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចម្រុះពិសេសសម្រាប់ភាគីកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះពិសេសចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពចរចានៃជំពូកនៅសេសសល់ និងការសម្អាតអត្ថបទច្បាប់ ព្រមទាំងពិភាក្សាលើផែនការការងារ ដើម្បីឈានទៅរកការបញ្ចប់ការចរចាទាំងស្រុង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន នៅក្នុងឆ្នាំ២០២៥ តាមការគ្រោងទុក។

---

His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce, led the Cambodian delegation to attend the Special Joint Committee virtual meeting for the ACFTA 3.0 upgrade negotiations.

...

(Phnom Penh) - On the morning of Monday, 2 December 2024, at the Ministry of Commerce, His Excellency TITH Rithipol, Undersecretary of State of the Ministry of Commerce and the ACFTA SJC Lead for Cambodia, led the Cambodian delegation to attend the Special Joint Committee virtual meeting for the ACFTA 3.0 upgrade negotiations.

The meeting was conducted to monitor the progress of the negotiations on the remaining chapters and the current status of legal scrubbing, as well as to discuss the work plans to fully conclude the negotiations and sign the ACFTA 3.0 upgrade agreement by 2025, as targeted.

https://s2.moc.gov.kh/mocspace/mocspace_1733385636627.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385636521.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385636450.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385636433.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385636544.jpg