ឯកឧត្តម ពេជ ប្ញទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទសកល “29th Edition of the Partnership Summit”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ញូដែលី, ឥណ្ឌា)៖ នាថ្ងៃទី២-៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងទីក្រុងញូដែលី ប្រទេសឥណ្ឌា ឯកឧត្តម ពេជ ប្ញទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសន្និសីទសកល “29th Edition of the Partnership Summit” ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម សាធារណរដ្ឋឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី ភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ១០០០ នាក់ មកពីប្រទេសចំនួន ៦១ ផងដែរ។

សន្និសីទសកលនេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសំដៅជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ដើម្បីសម្រេចបានគោលដៅរួមសម្រាប់អនាគតប្រកបដោយវិបុលភាព និងនិរន្តរភាព។

https://s2.moc.gov.kh/mocspace/mocspace_1733385750913.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385751036.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385750995.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385750963.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385750953.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385751082.jpg
https://s2.moc.gov.kh/mocspace/mocspace_1733385751093.jpg