លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក ចូលរួមធ្វើបទបង្ហាញ និងជជែកពិភាក្សាលើប្រធានបទ "ឱកាសនៃការធ្វើធុរកិច្ចនៅកម្ពុជា" តាមប្រព័ន្ធអនឡាញរៀបចំដោយការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(វ៉ាស៊ីងតោនឌីស៊ី, សហរដ្ឋអាម៉េរិច)៖ នារសៀលថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ឹង ផាដែនវដេត អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក ចូលរួមធ្វើបទបង្ហាញ និងជជែកពិភាក្សាលើប្រធានបទ "ឱកាសនៃការធ្វើធុរកិច្ចនៅកម្ពុជា" តាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយការិយាល័យតំណាង សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ជូនដល់អ្នកចូលរួមជាធុរជនអាម៉េរិក ដែលចាប់អារម្មណ៍ចង់ស្វែងយល់ពីបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍ និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ព្រមទាំងផលិតផលសក្តានុពល និងបានជជែកពិភាកក្សាអំពីគោលនយោបាយការលើកទឹកចិត្ត និងការការពារវិនិយោគិន រួមនឹងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគ។

គួរបញ្ជាក់ផងដែរថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា នឹងដឹកនាំតំណាងមកពី ១៥ ក្រុមហ៊ុន ទៅធ្វើបេសកកម្មធុរកិច្ចនៅកម្ពុជា នៅថ្ងៃទី៩-១៣ ខែធ្នូ ឆ្នាំ២០២៤។ ក្រុមហ៊ុនទាំងនេះ ជាក្រុមហ៊ុនអាម៉េរិកដែលកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យបច្ចេកវិទ្យា ភេសជ្ជៈ អប់រំ កសិកម្ម ចំណីអាហារ ឧស្សាហកម្ម សុខាភិបាល ថាមពល និងវិស័យផ្សេងៗទៀត៕

---

Mr. MOENG Phadenvordeth, Commercial Attaché to the Royal Embassy of the Kingdom of Cambodia to the United States, presents "Trade and Investment Opportunities in Cambodia" at a webinar hosted by the Cambodia Chamber of Commerce Representative Office in California.

...

(Washington, D.C., USA) - On the afternoon of Tuesday, 3 December 2024, Mr. MOENG Phadenvordeth, Commercial Attaché to the Royal Embassy of Cambodia to the United States, presented "Trade and Investment Opportunities in Cambodia" at a webinar hosted by the Cambodia Chamber of Commerce Representative Office in California, United States of America (USA), for participants from American business communities interested in exploring Cambodia's trade and investment opportunities.

On that occasion, the Commercial Attaché gave a presentation on the macroeconomic landscape, the benefits and potential of doing business and investing in Cambodia, the incentives and protection for investors, as well as key laws and policies of the Royal Government of Cambodia related to trade and investment.

It is also worth noting that the Cambodia Chamber of Commerce Representative Office in California will lead a group of American companies to Cambodia from December 9 to 13, 2024. These companies currently operate in various sectors, including technology, beverages, education, agriculture, food, industry, healthcare, energy, and many others.

https://s2.moc.gov.kh/mocspace/mocspace_1733385876518.jpg