លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសកូរ៉េ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េ បានចូលរួមក្នុងកម្មវិធីពិព័រណ៍ Korea Grand Sourcing Fair2024 ដែលរៀបចំឡើងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ COEX Hall B នៃទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសកូរ៉េ តំណាងស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េ បានចូលរួមក្នុងកម្មវិធីពិព័រណ៍ Korea Grand Sourcing Fair2024 ដែលរៀបចំឡើងដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ COEX Hall B នៃទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ព្រឹត្តិការណ៍ពិរព័រណ៍នេះ រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សារភ្ជាប់បណ្តាញទំនាក់ទំនងរវាងអ្នកទិញ/អ្នកនាំចូល នៅជុំវិញពិភពលោកជាមួយនឹងអ្នកនាំចេញកូរ៉េល្បីៗ ព្រមទាំងជាព្រឹតិ្តការណ៍ផ្គូផ្គងអាជីវកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសកូរ៉េ ដោយផ្តោតលើវិស័យចំនួន៣ធំៗ រួមមាន៖ ផលិតផលគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងសម្អាង និងមានសកម្មភាពផ្គូផ្គងអាជីវកម្ម ការផ្ដល់ព័ត៌មានពិព័រណ៌និងពិគ្រោះយោបល់ និងសិក្ខាសាលា ផងដែរ។

ក្នុងឱកាសនោះ ស្ថានទូតកម្ពុជាបានការរៀបចំស្តង់សម្រាប់ដាក់តាំងបង្ហាញនូវសៀវភៅច្បាប់វិនិយោគ សៀវភៅទេសចរណ៍ លិខិតប័ណ្ណផ្សេងៗរបស់ក្រុមហ៊ុនកម្ពុជា ចាក់ផ្សាយវីដេអូរខ្លីៗអំពីវិស័យទេសចរណ៍ និងការវិនិយោគ ព្រមទាំងផលិតផលកសិកម្ម មួយចំនួន រួមមាន៖ គ្រាប់ស្វាយចន្ទី ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ដំណាប់ស្វាយ ដើម្បីផ្គូផ្គងអាជីវកម្មជាមួយអ្នកនាំចេញសំខាន់ៗរបស់ប្រទេសកូរ៉េ និងបរទេស ផងដែរ៕

---

(Seoul, Korea): On 3-4 December 2024, Ms. NUON Phanith, Commercial Attaché in Korea, representing the Embassy of the Kingdom of Cambodia to the Republic of Korea, participated in the Korea Grand Sourcing Fair 2024, organized by the Korea International Trade Association (KITA) at COEX Hall B in Seoul, Republic of Korea.

The Korea Grand Sourcing Fair (KGSF) is an annual exhibition that aims to connect leading global buyers/importers with prominent Korean exporters. It is recognized as one of the largest business-matching events in Korea, focusing on three major sectors: K-Food products, K-Lifestyle, and K-Beauty. It includes business-to-business meetings, an exhibition, a consultation desk, and seminar sessions.

On that occasion, the Cambodian Embassy set up booth to showcase investment law books, tourism books, various Cambodian company certificates, short videos about the tourism and investment sectors, and agricultural products such as cashew nuts, Kampot pepper, Kampong Speu palm sugar, and mango seedlings to facilitate business matching with major Korean and foreign exporters.

https://s2.moc.gov.kh/mocspace/mocspace_1733387769698.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769591.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769535.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769634.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769709.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769595.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769688.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769622.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769736.jpg
https://s2.moc.gov.kh/mocspace/mocspace_1733387769702.jpg