(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការ អនុគណៈកម្មការ អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងក្រុមហ៊ុន ក្នុងការរៀបចំដំណើរការសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ ទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥
២. របាយការណ៍ស្ដីពីវឌ្ឍនភាពការងាររៀបចំវេទិការក្នុងកម្មវិធី”ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា”, វេទិកា DIGITAL TRADE, វេទិកា CAMBODIA-KOREA TRADE AND INVESTMENT, វេទិកា BUSINESS MATCH MAKING (On Cambodian Potential Product Market Development និងវេទិកា SPOTLIGHT ON CAMBODIA'S EXPORT SECTOR។
៣. បញ្ហាផ្សេងៗ។
- - -
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired the Ministry of Commerce's weekly meeting.
...
(Phnom Penh): On the morning of Thursday, 5 December 2024, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, director-general, department directors, provincial department directors, and other officials.
The weekly meeting was held at the Ministry of Commerce and via video conference, covered the following agendas:
1. Brief report on the work progress of the Preparation Committee of the MoC's Annual Report 2024 and the MoC's working directions for 2025
2. Brief report on the work progress of the Cambodia Trade Expo (CTE), DIGITAL TRADE Forum, CAMBODIA-KOREA TRADE AND INVESTMENT Forum, BUSINESS MATCHMAKING on Cambodian Potential Product Market Development Forum and SPOTLIGHT ON CAMBODIA'S EXPORT SECTOR Forum.
3. Other matters.