(កូតាគីណាបាលូ, ម៉ាឡេស៊ី)៖ នាថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីឆ្នាំ២០២៥ ក្នុងមូលបទ “បរិយាប័ន្ន និងចីរភាព” នៅទីក្រុងកូតាគីណាបាលូ រដ្ឋសាបា នៃប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសនោះ កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងកត់សម្គាល់លើរបៀបវារៈសំខាន់ៗ រួមមាន៖ ទស្សនទាននៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២៥ របស់ម៉ាឡេស៊ី, វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៦-២០៣០, ការរៀបចំផែនការការងារនិងអាទិភាពប្រចាំឆ្នាំ២០២៥ របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
---
His Excellency LONG Kemvichet, Director-General of the General Directorate of International Trade and SEOM Lead for Cambodia, participated in the Senior Economic Officials’ Meeting (SEOM) retreat in Kota Kinabalu, Sabah, Malaysia.
…
(Kota Kinabalu, Malaysia): On 4–5 December 2024, His Excellency LONG Kemvichet, Director-General of the General Directorate of International Trade and SEOM Lead for Cambodia, led the Cambodian delegation to participate in the Senior Economic Officials’ (SEOM) Retreat, . Thender Malaysia’s ASEAN Chairmanship 2025, theme was “Inclusivity and Sustainability,” in Kota Kinabalu, Sabah, Malaysia.
On that occasion, the meeting exchanged views, discussed, and noted a number of substantial agenda items, such as the concept notes on Malaysia’s priority economic deliverables for 2025, the progress of the draft AEC Strategic Plan 2026–2030, and the 2025 work programme and annual priorities under the purview of the ASEAN Economic Community, among others.