ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ និងចុះហត្ថលេខាលើលិខិត Letter of Intent រវាងក្រុមការងារជំរុញការនាំចេញ និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាពីព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ និងចុះហត្ថលេខាលើលិខិត Letter of Intent រវាងក្រុមការងារជំរុញការនាំចេញ និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់។

លិខិត Letter of Intent នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រុមការងារជំរុញការនាំចេញរបស់ក្រសួងពាណិជ្ជកម្ម និង ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ ក្នុងការរៀបចំសកម្មភាពដើម្បីជួយបង្កើនសមត្ថភាពដល់អ្នកផ្តល់សេវានាំចេញ និងអ្នកនាំចេញឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ក្នុងការចូលរួមក្នុងទីផ្សារអាស៊ាន និងទីផ្សារអឺរ៉ុប។

----

(Phnom Penh): On the morning of Wednesday, 4 December 2024, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, a high representative of Her Excellency CHAM Nimul, Minister of Commerce, met with representatives of the EU-German Gate, and signed a Letter of Intent between the Export Promotion Task Force and EU-German Gate.

This Letter of Intent was prepared to establish cooperation between the Export Promotion Task Force of the Ministry of Commerce and EU-German Gate in organizing activities to help increase the capacity of export service providers and exporters to be more competitive in participating in the ASIAN and European markets.

https://s2.moc.gov.kh/mocspace/mocspace_1733629900284.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900448.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900327.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900296.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900776.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900550.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900680.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900621.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900739.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900664.jpg
https://s2.moc.gov.kh/mocspace/mocspace_1733629900632.jpg