(ភ្នំពេញ)៖ នាថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់អែនមូន ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវេទិកាជាតិលើកទី៣ ស្ដីពី “ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច” ប្រធានបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រី នៅរដ្ឋបាលមូលដ្ឋាន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
វេទិការជាតិលើកទី៣ នេះ ធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ក្នុងគោលបំណងដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងធ្វើការសម្រេចចិត្តនៅរដ្ឋបាលមូលដ្ឋាន។
ក្នុងឱកាសនោះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំសមាជិក សមាជិកានៃក្រុមការងារយេនឌ័រក្រសួងពាណិជ្ជកម្ម ចូលរួមវេទិកាជាតិលើកទី៣ នេះ តាមប្រព័ន្ធវីដេអូ ផងដែរ។
---
(Phnom Penh): On Wednesday, 4 December 2024, at the Sun and Moon Hotel in Phnom Penh, Her Excellency CHAM Nimul, Minister of Commerce, participated in the 3rd National Forum on “Women in Leadership and Governance,” under the theme “Women’s Leadership in Local Administration,” presided over by Samdech Kittisankahak Bandith MEN Sam An, Supreme Personal Advisor to His Majesty the King of Cambodia and President of Cambodian Women for Peace and Development.
This 3rd National Forum was held in a hybrid format to promote gender equality and encourage women’s participation in leadership and decision-making at the local administration level.
On that occasion, at the Ministry of Commerce, Her Excellency SO Sreymech, Secretary of State and Deputy Head of the Ministry of Commerce’s Gender Working Group, led the group’s members participating in this 3rd National Forum via video conference.