លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា របស់អង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ព្រមទាំងអនុគណៈកម្មការខ្លឹមសារ និងឯកសារ សម្រាប់សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា របស់អង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ព្រមទាំងអនុគណៈកម្មការខ្លឹមសារ និងឯកសារ សម្រាប់សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៥។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក លោកស្រី ដែលជាសមាជិកសមាជិកានៃអនុគណៈកម្មការខ្លឹមសារ និងឯកសារផងដែរ។

https://s2.moc.gov.kh/mocspace/mocspace_1733630416929.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417206.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417440.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417368.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417430.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417494.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417481.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417545.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417498.jpg
https://s2.moc.gov.kh/mocspace/mocspace_1733630417098.jpg