(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើប្រធានបទមួយចំនួន រួមមាន៖ ការជំរុញពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយក្រសួងពាណិជ្ជកម្ម ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដូចជា កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ព្រមទាំងការរៀបចំដំណើរទស្សនកិច្ចពិសេសរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ជាដើម ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
---
(Phnom Penh): On the afternoon of Monday, 9 December 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency Derek Yip, Ambassador Extraordinary and Plenipotentiary of Australia to the Kingdom of Cambodia and colleagues.
During the meeting, both sides discussed and exchanged views on bilateral trade promotion, Australia’s development cooperation with the Cambodian Ministry of Commerce, the Cambodia Trade Expo, FTA utilization, and the Special Visits Program to Australia, among other topics, to further promote and enhance trade cooperation between Cambodia and Australia.