(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា” ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំសមាគមសណ្ឋាគារកម្ពុជា សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ផ្សារទំនើប ម៉ាត និងសហគ្រាសស្វាយចន្ទីជាច្រើនរូប ក្នុងគោលបំណងជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។
ក្នុងពិធីនេះមានអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ត្រូវបានចុះហត្ថលេខា គឺ ១-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និង២-រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល យោងតាមស្មារតីនៃការចុះអនុស្សរណៈខាងលើនេះ សមាគមសណ្ឋាគារនឹងធ្វើការបញ្ជាទិញស្វាយចន្ទី ក្នុងរយៈពេល៣ឆ្នាំ ដោយក្នុង១ឆ្នាំៗ មានតម្រូវការ ២៥០ តោន ក្នុងនោះ ២១០ តោនសម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ និង ៤០តោន ស្មើ៤០០ ០០០កញ្ចប់ ដែលជាផលិតផលស្វាយចន្ទីវេចខ្ចប់សម្រាប់ដាក់លក់ក្នុងមីនីបារ និងក្នុងបន្ទប់សណ្ឋាគារ។
---
Her Excellency Cham Nimul, Minister of Commerce, presided over the signing ceremony of a Memorandum of Understanding (MoU) on “Cooperation on the Promotion of Cambodian Cashew Products Consumption” between Cambodia Hotel Association and Cambodia Cashew Federation and Cambodia Cashew Association.
...
(Phnom Penh): On the morning of Tuesday, 10 December 2024, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, presided over the signing ceremony of a Memorandum of Understanding on “Cooperation on the Promotion of Cambodian Cashew Products Consumption.” The ceremony was attended by leaders and officials from the Ministry of Commerce, executives from Cambodia Hotel Association, Cambodia Cashew Federation, the Cashew nut Association of Cambodia, supermarkets, marts and cashew enterprises. The primary goal of this cooperation is to promote the use of cashew products in the hospitality sector, enhancing the processing, utilization, and distribution of Cambodian cashew products.
In this ceremony, two Memoranda of Understanding were signed: 1-between the Cambodia Hotel Association and the Cambodia Cashew Federation and 2-between the Cambodia Hotel Association and the Cashew nut Association of Cambodia.
As a result of this MoU above, Cambodia Hotel Association has committed to purchasing cashew nuts in three years, with an annual demand of 250 tons that 210 tons will be used for processing into food, pastries, and beverages, while 40 tons, equivalent to 400,000 packaged units, will be sold as packaged cashew products for mini-bars and hotel rooms.