ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(មណ្ឌលគិរី)៖ នាថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សាន់ ដារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ហឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប្រធានមន្ទីរពាណិជ្ជកម្ម មន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូប។

ជាលទ្ធផល បេក្ខជនសរុបចំនួន ១៥នាក់ ត្រូវបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន ១៦នាក់ ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តមណ្ឌលគិរីចំនួន ២០៤នាក់ស្មើនឹង ៩៤% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ២១៦នាក់។ ក្នុងនោះ លោក វឿង ប្រយុទ្ធ បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី អាណត្តិទី១ លើកទី១ ដោយទទួលបានការបោះឆ្នោតគាំទ្រទុកចិត្តជាប្រធានចំនួន ១៤សម្លេង លើ ១៥សម្លេង នៃសមាជិកជ្រើសតាំងទាំងសរុប១៥នាក់។

https://s2.moc.gov.kh/mocspace/mocspace_1733900849158.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849104.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849205.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849077.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849082.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849170.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849240.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849139.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849231.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849210.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849296.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849284.jpg
https://s2.moc.gov.kh/mocspace/mocspace_1733900849217.jpg