(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Cambodia Beverage Company Limited (កូកា-កូឡា) ដែលជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅកម្ពុជា។
ក្នុងឱកាសនោះ ភាគីតំណាងក្រុមហ៊ុន Cambodia Beverage Company Limited (កូកា-កូឡា) ជម្រាបជូនអំពីវឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុនកូកាកូឡានៅកម្ពុជា ការលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងបានណែនាំបេក្ខភាពអនាគតនាយកប្រតិបត្តិថ្មី គឺ លោក Paulo Gaspar Rodrigues ដែលត្រូវបានចាត់តាំងឱ្យមកបន្តវេនការងារ ពីលោកនាយកប្រតិបត្តិបច្ចុប្បន្ន។
---
(Phnom Penh): On the afternoon of Tuesday, 10 December 2024, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce and high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from representatives of Cambodia Beverage Company Limited (Coca-Cola), the leading manufacturer and distributor of non-alcoholic beverages in Cambodia.
On that occasion, the representatives of Cambodia Beverage Company Limited (Coca-Cola) briefed on the company’s investment progress in Cambodia, promotion the consumption of local products, and introduced the new CEO, Mr. Paulo Gaspar Rodrigues, who has been assigned to hand over from the current CEO.