(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម ប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ដែលរៀបចំដោយអង្គភាពផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៅមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ។
ក្នុងឱកាសនោះ អង្គប្រជុំបានផ្លាស់ប្តូរយោបល់ ពិភាក្សា និងលើកឡើងអំពីសមិទ្ធិផលនៃការអនុវត្តសកម្មភាពឆ្នាំ២០២៤ នាពេលកន្លងមក, អំពីផែនការវេទិកាតភ្ជាប់លើកទី១២៖ ពិនិត្យឡើងវិញនូវសកម្មភាពរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ លើគម្រោងតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ានក្នុងរយៈពេល ១៥ឆ្នាំកន្លងមក និងពិភាក្សាទិសដៅ ដែលប្រទេសកូរ៉េ និងប្រទេសអាស៊ានគួរតែសហការសម្រាប់កិច្ចសហប្រតិបត្តិការតភ្ជាប់វិស័យពាណិជ្ជកម្មនាពេលអនាគត ព្រមទាំងការរៀបចំផែនការយុទ្ធសាស្ត្រ និងការងារអាទិភាពប្រចាំឆ្នាំ២០២៥ របស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
---
(Seoul, Korea): On Tuesday, 10 December 2024, Ms. NUON Phanith, Commercial Attaché to the Royal Embassy of the Kingdom of Cambodia to the Republic of Korea, attended a Trade and Investment Working Group meeting organized by the Trade and Investment Unit (TIU) at the ASEAN-Korea Centre (AKC).
On that occasion, the meeting exchanged views and discussed the 2024 outcomes, the plan for the 12th Connectivity Forum: ASEAN-Korea Centre (AKC) review of the ASEAN Connectivity project over the past 15 years, and directions for future Korea-ASEAN connectivity cooperation and strategy planning sessions, as well as priority 2025 programs among ASEAN countries.