(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.ប.ក. ដើម្បីពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងកែសម្រួលលើ របាយការណ៍ស្ដីពីសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់ គ.ប.ក. និងផែនការសកម្មភាពរបស់ គ.ប.ក. ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ សមាជិក គ.ប.ក. បានពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្ដីព្រាងទាំងពីរខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានគោលដៅច្បាស់លាស់ និងសមស្របតាមទៅគោលនយោបាយជាតិ ពាក់ព័ន្ធនឹងកិច្ចការប្រកួតប្រជែងផងដែរ។