(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច ចូលរួមអម ឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន បានអញ្ជើញចូលរួមកម្មវិធីសម្ពោធការិយាល័យអង្គភាពគាំទ្រអាសិប (RSU Office) ក្រោមអធិតីភាព ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និង ឯកឧត្តមបណ្ឌិត Budi Santoso រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ី នៅលេខាធិការដ្នានអាស៊ាន។
ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកអគ្គរាជទូត/រដ្ឋទូត នៃស្ថានបេសកកម្មប្រទេសអាស៊ានប្រចាំទីក្រុងហ្សាការតា ឯកអគ្គរដ្ឋទូត នៃដៃគូអាស៊ានអាសិប និងមន្រ្តីតំណាងស្ថានបេសកកម្មអាស៊ាន ព្រមទាំងមន្រ្តីលេខាធិការអាស៊ានផងដែរ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបង្ហាញពីប្រតិបត្តិការពេញលេញនៃការិយាល័យអង្គភាពគាំទ្រអាសិប ដែលនឹងផ្តល់ការគាំទ្រចាំបាច់ដល់គណៈកម្មាធិការរួមអាសិប និងគាំទ្រដំណើរការរបស់ស្ថាប័ន ដោយធានាបាននូវការអនុវត្តកិច្ចព្រមព្រៀងអាសិប ព្រមទាំងជួយជំរុញកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។
---
( Jakarta, Indonesia): On the afternoon of Monday, 9 December 2024, in Jakarta, Indonesia, Mr. KANN Viseth, Economic Attaché (AEC), accompanied His Excellency HENG Sarith, Ambassador/Permanent Representative of Cambodia to ASEAN, participated in the Inauguration of the RCEP Support Unit (RSU) Office, presided over by His Excellency Dr. KAO Kim Hourn, Secretary-General of ASEAN and His Excellency Dr. Budi Santoso, Minister of Trade of the Republic of Indonesia at ASEAN Secretariat.
This an official inauguration has participated by Ambassadors/Permanent Mission of ASEAN Member States to ASEAN and Ambassadors of ASEAN-RCEP as well as ASEAN Secretariat’s officers.
This significant milestone marks the full operationalisation of the RSU, which will provide the necessary institutional support to the RCEP Joint Committee (RJC) and its subsidiary bodies, ensuring a more effective implementation of the RCEP agreement and fostering deeper regional cooperation.