(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅស្ថានអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានជួបពិភាក្សាការងារជាមួយ លោក Alexander Masaltsev តំណាងពាណិជ្ជកម្មសហព័ន្ធរុស្ស៊ីប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និង លោក Nikita Iurchikov ប្រធានការិយាល័យជំនាញពាណិជ្ជកម្មហសព័ន្ធរុស្ស៊ី ប្រចាំនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីពិភាក្សាអំពីកិច្ចការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី។
នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានលើកឡើងអំពីទំហំពាណិជ្ជកម្ម ការនាំចេញ-នាំចូល មុខទំនិញដែលមានសក្តានុពលរវាងប្រទេសទាំងពីរ និងទំនិញដែលមានសក្តានុពលរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោក Alexander Masaltsev បានបង្ហាញនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចពិភាក្សានេះ ហើយ លោក បញ្ជាក់ផងដែរថា ដោយមើលឃើញពីភាពវិជ្ជមាននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោកមានបំណងចង់ឱ្យមានការិយាល័យតំណាងពាណិជ្ជកម្មរុស្ស៊ី នៅស្ថានអគ្គរាជទូតសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសកម្ពុជានាពេលខាងមុខ ផងដែរ។
---
(Jakarta, Indonesia): On the morning of Wednesday, 11 December 2024, at the Royal Embassy of Cambodia in the Republic of Indonesia, Mr. REM Nhanh, Commercial Attaché to the Royal Embassy of Cambodia, received a courtesy call from Mr. Alexander Masaltsev, Trade Representative of the Russian Federation in the Republic of Indonesia, and Mr. Nikita Iurchikov, Senior Expert, to discuss trade and economic affairs between Cambodia and the Russian Federation.
On that occasion, Mr. Rem Nhanh addressed the volume of trade, exports, imports, and potential goods between the two countries, and Cambodia's potential goods.
Mr. Alexander Masaltsev expressed his pleasure at the meeting and by seeking the positive trade relations between the two countries, He stated his intention to open a trade representative office at the Embassy of the Russian Federation in Cambodia in the future.