(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក និងតំណាងក្រុមហ៊ុនសហដ្ឋអាម៉េរិកចំនួន១៥ រួមមាន៖ ក្រុមហ៊ុន Plug and Play, ក្រុមហ៊ុន Napa Global Trade, ក្រុមហ៊ុន GuestOS, ក្រុមហ៊ុន CK One Marketing, Inc., ក្រុមហ៊ុន Bioport Korea, Inc., ក្រុមហ៊ុន PT. Primo Solusi Indo Raya, ក្រុមហ៊ុន Michael Associate and Consulting, ក្រុមហ៊ុន Jasmine Couture, ក្រុមហ៊ុន JHC Food Industries SDN BHD, ក្រុមហ៊ុន California State University, Fullerton (CSUF), ក្រុមហ៊ុន Water Buffalo Pictures (WBP), ក្រុមហ៊ុន Funan Trading Company (FTC), ក្រុមហ៊ុន MK Express., ក្រុមហ៊ុន Youlaboun INC, និងក្រុមហ៊ុន King Dynasty Investment Co.,Ltd។
ក្នុងឱកាសនោះ ភាគីតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បានជម្រាបជូនពីគោលបំណង និងវឌ្ឍនភាពក្រុមហ៊ុនដែលចង់មកវិនិយោគនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការនាំចេញផលិតផលទៅកាន់ទីផ្សារនៅសហរដ្ឋអាម៉េរិក ផងដែរ។
---
(Phnom Penh): On the afternoon of Wednesday, 11 December 2024, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of the Ministry of Commerce and high representative of Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from the representative of the Cambodian Chamber of Commerce in California, USA, and representatives from 15 US companies, including Plug and Play, Napa Global Trade, GuestOS, CK One Marketing, Inc., Bioport Korea, Inc., PT. Primo Solusi Indo Raya, Michael Associate and Consulting, Jasmine Couture, JHC Food Industries SDN BHD, California State University, Fullerton (CSUF), Water Buffalo Pictures (WBP), Funan Trading Company (FTC), MK Express, Youlaboun INC, and King Dynasty Investment Co., Ltd.
On that occasion, the representative of the Cambodian Chamber of Commerce in California, USA, informed His Excellency of the companies' purposes and progress, aiming to promote local goods consumption and export to the US market.