(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញ ចុះពិនិត្យទីតាំងដើម្បីត្រៀមប្រារព្ធព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្ម” នៅថ្ងៃស្អែក ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៣ ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ។
ចូលរួមដោយសេរី ជាមួយកម្មវីធីជាច្រើន រួមមានទស្សនីយភាពចម្រុះ ការប្រគំតន្ត្រី និងការតាំងបង្ហាញផលិតផលពីបណ្ដា២៥ ខេត្ត-រាជធានី។
ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
- ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ
- ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8
- កាលបរិច្ឆេទ៖ ១៣-១៦ ធ្នូ ២០២៤
- វេលាម៉ោង៖ ១០:០០នាទីព្រឹក ដល់ ០៨:០០នាទីយប់
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE