(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤នៅសាលសន្និសីទ ភីអេច ហ្គ្រេនហល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា»
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍នេះមានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេស របស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស។ ក្រៅពីមានការតាំងបង្ហាញផលិតផល និងសេវាកម្មដ៏សម្បូរបែប ពិព័រណ៍នេះ ក៏ជាវេទិកាសម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារអន្តរជាតិផងដែរ។
ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ដ៏អស្ចារ្យនេះដោយសេរី ជាមួយកម្មវីធីជាច្រើន រួមមានទស្សនីយភាពចម្រុះ ការប្រគំតន្ត្រី និងការតាំងបង្ហាញផលិតផលសក្ដានុពលខ្មែរពីបណ្ដា២៥ ខេត្ត-រាជធានី។
ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ពុជា
- ទីតាំង៖ សាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ
- ផែនទី៖ https://maps.app.goo.gl/iMRK5cKtEoU8kj5e8
- កាលបរិច្ឆេទ៖ ១៣-១៦ ធ្នូ ២០២៤
- វេលាម៉ោង៖ ១០:០០នាទីព្រឹក ដល់ ០៨:០០នាទីយប់
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា
#ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ #CambodiaTradeExpo #CambodiaTradeExpo2024 #CTE