លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ក្រោមមូលបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទនៃមជ្ឈមណ្ឌលភីអេចហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុង “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ក្រោមមូលបទ “ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល” ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពី ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ផងដែរ។

“វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១” ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. លើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា (ទាំងក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងអក្ខរកម្មឌីជីថល) ២. ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលក្នុងស្រុក/ផលិតផលកម្ពុជា (Cambodia made products) ពិសេសការជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសកល (Cambodia2Global) តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬបច្ចេកវិទ្យាឌីជីថល និង ៣. ការពង្រឹងសមត្ថភាព និងការចូលរួមរបស់វិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា។

នៅក្នុងវេទិកា ក៏មានរៀបចំនូវកិច្ចពិភាក្សា ដែលមានវាគ្មិនចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ និងក្រុមហ៊ុនល្បីៗ លើប្រធានបទសំខាន់ៗដូចជា ពាណិជ្ជកម្មឌីជីថល, រាជរដ្ឋាភិបាលឌីជីថល, បញ្ញាសិប្បនិម្មិត, កិច្ចការពារអ្នកប្រើប្រាស់ និងសញ្ញាសម្គាល់ការជឿទុកចិត្តសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា, ការការពារទិន្នន័យនិងឯកជនភាព និងប្រធានបទពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ព្រមទាំងកិច្ចពិភាក្សារបស់យុវជនអំពីអនាគតនៃ AI ក្នុងពាណិជ្ជកម្មឌីជីថល នៅកម្ពុជា និងការរៀបចំពិព័រណ៍អនឡាញតាំងបង្ហាញនូវផលិតផលខ្មែរជាច្រើន តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល CambodiaTrade.com ផងដែរ។

---

(Phnom Penh): On the morning of Friday, 13 December 2024, at the PH Grand Hall Center, Borey Peng Huorth Boeung Snor, Her Excellency CHAM Nimul, Minister of Commerce, delivered welcome remarks at the “1st Cambodia Digital Trade Forum & Online Expo.” The event was held under the theme “Cambodian Made to Global Trade” and served as a side event of Cambodia’s Trade Expo, which is taking place from 13-16 December 2024. The forum also featured a keynote address by His Excellency Chea Vandeth, Minister of Post and Telecommunications, and His Excellency Igo Driesmans, Ambassador of the European Union to Cambodia.

This event underscores critical objectives as follows:

To promote the development of Cambodia’s digital trade sector through a policy framework, infrastructure support, and digital literacy.

To diversify markets for Cambodian-made products by promoting Cambodian products globally through e-commerce platforms.

To strengthen the capacity and engagement of the private sector and key stakeholders in the development of digital trade in Cambodia.

In addition, the event hosted a panel discussion with speakers from the government, international organizations, and private companies, covering critical topics such as Digital Trade, Digital Government, Artificial Intelligence (AI), Consumer Protection, Cambodia E-Commerce Trust Marks Scheme (CETS), data protection and privacy, and other related topics, as well as a Youth Debate on the future of AI in Digital Trade in Cambodia and an online expo that displays a wide range of products made in Cambodia through a digital platform on CambodiaTrade.com.

https://s2.moc.gov.kh/mocspace/mocspace_1734336073444.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073527.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073516.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073709.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073451.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073511.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073647.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073540.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073719.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073810.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073598.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073781.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336073571.jpg