(សៀមរាប)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគា បុរីអង្គរ ខេត្តសៀមរាប លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនកិត្តយសក្នុងព្រឹត្តិការណ៍ “មហោស្រពមិត្តភាពកម្ពុជា-ចិនឆ្នាំ២០២៤” ក្រោមកិច្ចពិភាក្សា សក្កានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមធ្វើជាវាគ្មិនកិត្តយសពីតំណាង ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា, ធនាគារចិន, សមាគមយុវជនសហគ្រិន Belt & Road, ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC), និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្ពុជា (CDRI) ផងដែរ។
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានផ្តល់ទិដ្ឋភាពសង្ខេបអំពីបរិយាកាសវិនិយោគរបស់កម្ពុជា ក្របខ័ណ្ឌបទប្បញ្ញត្តិដែលងាយស្រួលសម្រាបការវិនិយោគ និងកំណើនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានពន្យល់លម្អិតអំពីវិស័យមួយចំនួនដែលកំពុងរីកចម្រើន និងមានសក្ដានុពលខ្លាំង ដូចជា៖ វិស័យកសិកម្ម ទេសចរណ៍ ផលិតកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យហិរញ្ញវត្ថុ ជាដើម។
ទន្ទឹមនឹងនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការគាំទ្រ និងបង្កើតបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម និងដៃគូពាណិជ្ជកម្មក្នុងលក្ខណៈបុរេសកម្ម ជាមួយប្រទេសចិន ដើម្បីបង្កើនឱកាសពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
---
(Siem Reap): On the morning of Thursday, 12 December 2024, at Borei Angkor Resort and Spa, Her Excellency TAN Tepikanika, Under-Secretary of State of the Ministry of Commerce, participated as a panelist in the “Cambodia-China Friendship Carnival 2024,” under the discussion “Potential and Opportunities for Cambodia-China Cooperation and Development.” The panelists also included representatives from the Council for the Development of Cambodia (CDC); Bank of China; Belt & Road Youth Entrepreneur Association; Economic, Social and Cultural Council (ECOSOCC); and Cambodia Development Resource Institute (CDRI).
On that occasion, Her Excellency, the Under-Secretary of State, provided a brief overview of Cambodia's investment climate, investment-friendly regulatory framework, and growing economy. Her Excellency also elaborated on several sectors with significant growth potential, such as agriculture, tourism, manufacturing, technology and innovation, infrastructure, and the financial sector.
Her Excellency took the opportunity to highlight the Ministry Commerce's efforts rce in supporting and proactively building a network of business and trade partnerships with China to foster trade opportunities between the two countries.