លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ”

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលសន្និសីទ ភីអេច ហ្ក្រេនហល បុរីប៉េងហួតបឹងស្នោ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។ វេទិកានេះក៏មានការចូលរួមថ្លែងសុន្ទរកថាគន្លឹះពី លោក Marn-Ki Jeong, ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ឯកឧត្តម Roh Keon-ki អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលនៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

“វេទិកាពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីតាមរយៈការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ លើកកម្ពស់សក្តានុពលវិនិយោគរបស់កម្ពុជា និងសម្របសម្រួលកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។ វេទិកានេះក៏នឹងបង្ហាញពីឱកាសនៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម សម្ភារៈបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថល ដើម្បីលើកកម្ពស់លទ្ធភាពការចូលរទៅកាន់ទីផ្សារ គាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលវិស័យគន្លឹះទាំងនេះត្រូវបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី នាយកដរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបរបស់សម្តេចជាមួយនឹង KIAF និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៣ ខែធ្នូ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះក៏ផ្តល់ឱកាសដ៏ល្អ ពង្រឹងភាពជាដៃគូកម្ពុជាកូរ៉េ ស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការបណ្តាក់ទុន។

នៅក្នុងវេទិកានេះក៏បានការធ្វើបទបង្ហាញពីវាគ្មិនកូរ៉េ និងកម្ពុជាស្តីពីប្រធានបទពាក់ព័ន្ធជាច្រើន ដូចជាតម្លៃនៃសាជីវកម្មនិងកំណែទម្រង់ថ្នាក់ជាតិ ការលើកទឹកចិត្តផ្នែកកាតព្វកិច្ចពន្ធដារ ការវិនិយោគផ្ទាល់ពីបរទេស កិច្ចសហប្រតិបត្តិការសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកក្នុងវិស័យឧស្សាហកម្ម ការបង្កើតការងារនៅកម្ពុជា ការវិនិយោគនៅកម្ពុជា និងការផ្តល់សេវាធនាគារឌីជីថល។

——

Her Excellency CHAM Nimul, Minister of Commerce, presided over the “Cambodia-Korea Trade and Investment Forum”

(Phnom Penh): On the morning of Saturday, 14 December 2024, at the PH Grand Hall, Her Excellency CHAM Nimul, Minister of Commerce, presided over the “Cambodia-Korea Trade and Investment Forum”, which served as one of the side events of Cambodia Trade Expo, which is taking place from 13-16 December 2024. The forum also featured keynote addresses by Mr. Marn-Ki Jeong, Chairman of Korea Industrial Alliance Forum (KIAF), His Excellency Roh Keon-ki, Deputy Minister for FTA at the Ministry of Trade, Industry and Energy, the Republic of Korea His Excellency Park Jung-Wook, Ambassador of the Republic of Korea to Cambodia.

The Cambodia-Korea Trade and Investment Forum aims to strengthen bilateral trade and investment by fostering strategic partnerships, promoting Cambodia’s investment potential, and facilitating collaboration between the government and private sectors. The forum showcases opportunities in key sectors like agriculture, manufacturing, technology, and digital trade to improve market access, support sustainable development, and drive economic diversification, as these key sectors have been guided by Samdech Moha Borvor Thipadei Prime Minister during his courtesy call with KIAF and Korean delegation on 13 December 2024. This forum presents an excellent opportunity to deepen Cambodia-Korea partnership and explore trade and investment potential.

In addition, the event hosted a series of presentations from both the Korean and Cambodian sides, covering a wide range of relevant topics such as Corporate Value and National Reform, Tax Incentives, Cambodian FDI Landscape, Cooperation for Training Industrial Personnel, Cambodia as a Rising Investment Destination, and Digital Banking.

https://s2.moc.gov.kh/mocspace/mocspace_1734336466532.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466611.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466549.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466505.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466851.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466676.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466616.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466847.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466717.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466629.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466585.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466671.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466808.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466823.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466711.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466785.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466838.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466919.jpg
https://s2.moc.gov.kh/mocspace/mocspace_1734336466855.jpg