(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបច្ចេកទេសចុងក្រោយ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងឯកសារយុទ្ធសាស្ត្រ ពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ កុសល លោកជំទាវ គឹម ស្រីរ័ត្ន លោកជំទាវ សយ បុផ្ផា ជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អគ្គនាយកដ្ឋាននិងនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម ក្រុមការងារ FAO ព្រមទាំងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិក សមាជិកា ជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ១.) ធានាថា យុទ្ធសាស្ត្រដែលបានរៀបចំនេះ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បេសកកម្ម និងគោលដៅរួមរបស់ក្រសួងពាណិជ្ជកម្ម ២.) បង្កើតលក្ខណៈងាយស្រួលដល់ដំណើរការនៃការចូលរួម ដើម្បីទទួលនិងផ្តល់ធាតុចូល ក៏ដូចជាយោបល់ចុងក្រោយបន្ថែម ពីគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗ និង ៣.) បង្កើតនូវការឯកភាពគ្នា ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តក្នុងចំណោមភាគីពាក់ព័ន្ធ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។
---
(Phnom Penh): On the afternoon of Thursday, 12 December 2024, at the Ministry of Commerce, His Excellency VAR Rothsan, Secretary of State of the Ministry of Commerce, presided over the Final Stakeholder Technical Meeting on the draft of Cambodia’s Milled Rice Market Expansion and Export Diversification Strategy 2025–2030. The meeting was attended by His Excellency OUM Kosal, Her Excellency Kim Sreyroth, Her Excellency SOY Bopha, Undersecretaries of State of MoC, representatives from the Ministry of Agriculture, Forestry and Fisheries (MAFF), the Ministry of Economy and Finance (MEF), the Agricultural and Rural Development Bank (ARDB), and relevant directorates-general and departments under MoC, FAO expert team, and representatives from the Cambodian Rice Federation (CRF).
The main objectives of this final technical meeting were to (i) ensure that the draft strategy aligns with the vision, mission, and overarching goals of Cambodia’s economic and agricultural development; (ii) facilitate a participatory process to gather final feedback and perspectives from key stakeholders; and (iii) build consensus, ownership, and commitment among stakeholders to enable effective and successful implementation of the strategy.