លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីសម្ពោធពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(កំពត)៖ នាល្ងាចថ្ងៃសុក្រ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីសម្ពោធពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្នហ៊ុនម៉ាណែត។

ពិធីនេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ហើយក្នុងឱកាសនោះដែរ ក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់រួមតាំងបង្ហាញផលិតផលដែលមានសក្តានុពលជាច្រើនប្រភេទ ជាពិសេសផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ៕

https://s2.moc.gov.kh/mocspace/mocspace_1734337196991.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197075.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197288.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197167.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197086.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197116.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197127.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197162.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197068.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197003.jpg
https://s2.moc.gov.kh/mocspace/mocspace_1734337197233.jpg