(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច បានអញ្ជើញចូលរួមអម ឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន ចូលរួមកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR) ដែលដឹកនាំដោយ ឯកឧត្តម Bovonethat Douangchak ឯកអគ្គរដ្ឋទូតស្ថានបេសកកម្មឡាវប្រចាំអាស៊ាន ដើម្បីបន្តពិភាក្សាលើគំនិតផ្តួចផ្តើមជាគន្លឹះ ដូចជាការកសាងសហគមន៍អាស៊ាន ជាមួយដៃគូសន្ទនាខាងក្រៅ (ដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី និងដៃគូសន្ទនាអាស៊ាន-ណូវែលហ្សឺឡង់) និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានសម្រាប់ឆ្នាំខាងមុខ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ជាកិច្ចប្រជុំចុងក្រោយសម្រាប់ឆ្នាំ២០២៤ និងមានពិធីផ្ទេរតំណែងជាប្រធានសម្រាប់កិច្ចប្រជុំ ពីប្រទេសឡាវជូនប្រទេសម៉ាឡេស៊ី ដែលនឹងត្រូវចូលកាន់តំណែង ជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមធ្វើជាសាក្សី ក្នុងពិធីផ្ទេរតំណែងនេះ និងបានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាបាននូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ព្រមទាំងការពង្រឹងលេខាធិការដ្ឋានអាស៊ានផងដែរ។
បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានអបអរសាទរចំពោះប្រទេសឡាវ ដែលទទួលបានជោគជ័យ ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៤ ក្រោមមូលបទ "អាស៊ាន៖ ការលើកកំពស់ការតភ្ជាប់ និងភាពធន់" និងបានអះអាងសារជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹង របស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ "បរិយាបន្ន និងចីរភាព" ផងដែរ។
---
(Jakarta, Indonesia): On the morning of Thursday, 12 December 2024, in Jakarta, Indonesia, Mr. KANN Viseth, Economic Attaché (AEC), accompanied His Excellency HENG Sarith, Ambassador/Permanent Representative of Cambodia to ASEAN, attended the 12th Meeting of the Committee of Permanent Representatives to ASEAN (CPR) at the ASEAN Secretariat. This meeting, chaired by His Excellency Bovonethat Douangchak, Ambassador of Permanent Representative of Lao PDR to ASEAN, continued discussions on key initiatives such as ASEAN Community building, External Relations (ASEAN-Australia & ASEAN-New Zealand Dialogue Relations), and reinforced ASEAN's collective efforts for the year ahead.
This was the final meeting of 2024 of the CPR, and it preceded the CPR Chairmanship Handover Ceremony from Lao PDR to Malaysia. Malaysia will officially assume the role of ASEAN Chair starting on 1 January 2025.
On that occasion, His Excellency Dr. KAO Kim Hourn, Secretary-General of ASEAN, attended the CPR Chairmanship Handover Ceremony as a witness. He delivered remarks, commending the CPR for their hard work and unwavering commitment to ensuring the progress of ASEAN Community building and strengthening the ASEAN Secretariat.
His Excellency, congratulated Lao PDR for its successful ASEAN Chairmanship in 2024 under the theme “ASEAN: Enhancing Connectivity and Resilience,” and reaffirmed the ASEAN Secretariat’s full support for Malaysia as ASEAN Chair in 2025 under the theme “Inclusivity and Sustainability.”