(អង់ការ៉ា, តួកគីយ៉េ)៖ នាថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការសភាឧស្សាហកម្មអង់ការ៉ា (Ankara Chamber of Industry) ទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្ម ប្រចាំសាធារណរដ្ឋតួកគីយ៉េ បានសម្របសម្រួលរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជឧស្សាហកម្ម និងគណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសតួកគីយ៉េ (DEiK)។
វេទិកានេះ មានការអញ្ជើញចូលរួមពី ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុនតួកគីយ៉េ ចំនួន១៨ និងក្រុមហ៊ុនកម្ពុជា ចំនួន៦ ផងដែរ។
វេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ ត្រូវបានរៀបចំឡើងដើម្បីចែករំលែកព័ត៌មានអំពីសក្តានុពលនៃពាណិជ្ជកម្មនិងការវិនិយោគរបស់ប្រទេសទាំងពីរ និងផ្តល់ឱកាសដល់ធុរជនកម្ពុជានិងតួកគីយ៉េ ស្វែងរកឱកាសក្នុងការចាប់ដៃគូរវិនិយោគនិងធ្វើធុរកិច្ចរួមគ្នា។
ក្នុងឱកាសនោះ សភាពាណិជ្ជកម្មកម្ពុជា និងសភាឧស្សាហកម្មអង់ការ៉ា បានចុះនូវអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការជំរុញពាណិជ្ជកម្មនិងការវិនិយោគ។ ជាងនេះទៅទៀត គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងលោកអនុព័ន្ធពាណិជ្ជកម្ម បានធ្វើទស្សនកិច្ចទៅកាន់តំបន់ឧស្សាហកម្មទី១ ទីក្រុងអង់ការ៉ា ដើម្បីសិក្សាស្វែងយល់អំពីដំណើរការរោងចក្រចំនួន៤ រួមមាន៖ រោងចក្រផលិតគ្រឿងសង្ហារឹម រោងចក្រតំឡើង Excavator រោងចក្រផលិតចំណីអាហារបង្កក និងមជ្ឈមណ្ឌលគំរូសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស។
---
Cambodian Commercial Attaché to the Republic of Türkiye Coordinates the Organization of the Cambodia-Turkey Business Forum
...
(Ankara, Türkiye): On Thursday, 12 December 2024, at the Ankara Chamber of Industry headquarters in Ankara, Mr. Keo Buntheng, Commercial Attaché to the Republic of Türkiye, coordinated the organization of the Cambodia-Turkey Business Forum, co-organized by the Cambodian Chamber of Commerce, the Ankara Chamber of Industry, and the Turkish Foreign Economic Relations Board (DEİK).
The forum was attended by Oknha KUOCH Pheng, Vice President of the Cambodian Chamber of Commerce; representatives of Oknha KITH Meng, President of the Cambodian Chamber of Commerce and Chairman of the ASEAN Business Advisory Council for Cambodia; and representatives of 18 Turkish companies and 6 Cambodian companies.
The business forum aimed to share information about the potential for trade and investment between the two countries and to provide Cambodian and Turkish businesspeople with opportunities to explore investment partnerships and collaborations.
Also at the forum, the Cambodian Chamber of Commerce and the Ankara Chamber of Industry signed a memorandum of understanding to strengthen cooperation in promoting trade and investment. In addition, the Cambodian Chamber of Commerce delegation and the Commercial Attaché visited Ankara's 1st Organized Industrial Zone to study the operations of four factories: a furniture factory, an excavator assembly factory, a frozen food factory, and a model human resource training center.