(ហ្លួងព្រះបាង, ឡាវ)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៧៤ នៃក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ាន នៅខេត្តហ្លួងព្រះបាង ប្រទេសទ្បាវ។
កិច្ចប្រជុំនេះ រៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តហ្លួងព្រះបាង ប្រទេសទ្បាវ ក្រោមអធិបតីភាព លោក XAYSOMPHET NORASINGH អគ្គនាយកកម្មសិទ្ធិបញ្ញាប្រទេសឡាវ ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកានៃប្រទេសអាស៊ានចំនួន១០ និង លេខាធិការដ្ឋានអាស៊ាន ព្រមទាំងប្រទេស Timore-Leste ចូលរួមជាសមាជិកសង្កេតការណ៍។
ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការផែនការសកម្មភាពកម្មសិទ្ធិបញ្ញាអាស៊ានឆ្នាំ២០១៦-២០២៥ ដោយបានកំណត់ផែនការសកម្មភាពជាអាទិភាពមួយចំនួន រួមមាន៖ (១) បញ្ចប់ការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (AFAIPC) ជាមួយនឹងទិដ្ឋភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀង (២) បើកដំណើរការគម្រោងអភិវឌ្ឍន៍គោលនយោបាយជាតិ និងច្បាប់ទាក់ទងនឹងធនធានពិន្ទុ ចំណេះដឹងប្រពៃណី និងវិញ្ញាតិវប្បធម៌ និង(៣) បង្កើតផែនទីបង្ហាញផ្លូវអាស៊ានសម្រាប់ការវាយតម្លៃកម្មសិទ្ធិបញ្ញា ដែលនឹងរួមបញ្ចូល៖ (ក) ការអភិវឌ្ឍកញ្ចប់ឧបករណ៍វាយតម្លៃ កម្មសិទ្ធិបញ្ញា (ខ) ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និង (គ) ផ្តល់ការបណ្តុះបណ្តាលថ្នាក់តំបន់៕