ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់សហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងឧស្សាហកម្មតំបន់ឆ្នេរខេត្តក្វាងទុង-ហុងកុង-ម៉ាកាវ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក LIANG Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងសហការី ដើម្បីពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងខេត្តក្វាងទុងជាមួយកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីគោលនយោបាយដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ថាមពល និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងសាទរចំពោះការចង់ស្វែងយល់អំពីកាលានុវត្តន៍ភាព និងបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគបន្ថែមទៀតពីគ្រប់មជ្ឈដ្ឋាន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីចំណងមិត្តភាពដ៏ស្អិតរមួត និងយូរអង្វែងរវាងកម្ពុជា-ចិន, ការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតទាំងក្នុងតំបន់ និងសកលលោក។

ជាការឆ្លើយតប លោកប្រធានសហព័ន្ធ បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្មដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានសហព័ន្ធ បន្តថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្តានុពលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ ហើយ លោក ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យថាមពលជីវម៉ាសនិងអប់រំ ព្រមទាំងចង់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការវិយោគលើវិស័យការពារបរិស្ថាន ផងដែរ។

---

His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, received a courtesy call from a delegation of the Guangdong-Hong Kong-Macao Greater Bay Area Economic Industry Research Federation.

...

(Phnom Penh): On the morning of Tuesday, 17 December 2024, at the Ministry of Commerce, His Excellency LIM Lork Piseth, Secretary of State of the Ministry of Commerce, received a courtesy call from Mr. LIANG Songshou, Chairman of the Guangdong-Hong Kong-Macao Greater Bay Area Economic Industry Research Federation and his delegates. The purpose was to strengthen trade and investment relations between Guangdong Province and Cambodia, and to gain a further understanding of Cambodia’s policies and strategies regarding trade, investment, education, energy, and the environment.

At the outset, His Excellency Secretary of State, welcomed the Federation’s delegation and expressed appreciation for their interest in learning more about business and investment opportunities in Cambodia. His Excellency Secretary of State, provided an overview of key policies and strategies implemented by the Royal Government of Cambodia, particularly those spearheaded by the Ministry of Commerce, aimed at enhancing commercial activities and attracting more investment from various regions.

His Excellency Secretary of State, also highlighted the long-standing and close ties between Cambodia and China, the establishment of the Cambodia-China bilateral Free Trade Agreement (CCFTA), and other regional and global cooperation initiatives.

In response, Mr. LIANG Songshou expressed his sincere thanks to the Ministry of Commerce for the opportunity to pay a courtesy call and hold discussions. Mr. Chairman emphasized that Cambodia has great potential for business and investment. He conveyed his strong interest in investing in Cambodia, particularly in biomass energy and education, and expressed a desire to collaborate with the government on investments in environmental protection.

https://s2.moc.gov.kh/mocspace/mocspace_1734685102898.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685102931.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685102961.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685102910.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685103018.jpg