(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារលើកទី១ ជាមួយតំណាងគម្រោង EU-German GATE និង EU-German CAPSAFE ដើម្បីពិភាក្សាលើការត្រៀមរៀបចំឯកសារយុទ្ធសាស្ត្រ ឬគោលនយោបាយម្រេចកម្ពុជា។
ក្នុងនៅកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គម្រោង EU-German GATE និង EU-German CAPSAFE ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកន្លងមក និងបានលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត សំដៅជំរុញ និងអភិវឌ្ឍនវិស័យម្រេចនៅកម្ពុជា។
ជាការឆ្លើយតប លោក Till Ahnert ប្រធានគម្រោង EU-German GATE បានបញ្ជាក់ពីជំហរក្នុងការផ្តល់គាំទ្រក្រសួងពាណិជ្ជកម្មលើការរៀបចំឯកសារយុទ្ធសាស្ត្រ ឬគោលនយោបាយនេះ ដើម្បីចូលរួមចំណែកគាំទ្រ និងជំរុញការនាំចេញផលិតផលម្រេចកម្ពុជា។
---
(Phnom Penh): On the morning of Tuesday, 17 December 2024, at the Ministry of Commerce, His Excellency VA Rothsan, Secretary of State of the Ministry of Commerce, received a courtesy call from representatives of the EU-German GATE project and the EU-German CAPSAFE project to discuss the preparation of a national pepper policy/strategy.
During the meeting, His Excellency Secretary of State, expressed his gratitude and appreciation to the EU-German GATE project and the EU-German CAPSAFE project for their contribution to the development of the trade sector and highlighted the Ministry of Commerce’s strong commitment in its close cooperation to promote the development of Cambodia’s pepper sector.
In response, Mr. Till Ahnert, Head of the EU-German GATE project, reiterated his support for the Ministry of Commerce in formulating the national pepper policy/strategy to contribute and promote the export of Cambodian pepper products.