លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយវិនិយោគគិនម៉ាឡេស៊ីមកពីរដ្ឋ Sarawak និងរដ្ឋ Sabah ចូលរួមទទួលទានអាហារការងារថ្ងៃត្រង់ជាមួយ ឯកឧត្តម HON. Senator Dato Awang Bemee Bin Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(គូឡាឡាំពួរ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានចូលរួមអម ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយវិនិយោគគិនម៉ាឡេស៊ីមកពីរដ្ឋ Sarawak និងរដ្ឋ Sabah ចូលរួមទទួលទានអាហារការងារថ្ងៃត្រង់ជាមួយ ឯកឧត្តម HON. Senator Dato Awang Bemee Bin Awang Ali Basah ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានព្រឹទ្ធសភា បានបង្ហាញពីការគាំទ្រចំពោះការវិនិយោគលើវិស័យម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងការបើកជើងហោះហើរផ្ទាល់ពីរដ្ឋ Sarawak មកកាន់រាជធានីភ្នំពេញ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានព្រឹទ្ធសភា បានជំរុញវិនិយោគិនម៉ាឡេស៊ី ពិនិត្យលទ្ធភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជាលើវិស័យពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម ថាមពល អប់រំ សុខាភិបាល និងទេសចរណ៍ ព្រមទាំងមានបំណងចង់ឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតរវាងទីក្រុងណាមួយនៃរដ្ឋ Sarawak និង Sabah របស់ប្រទេសម៉ាឡេស៊ី ជាមួយទីក្រុងនិងខេត្តណាមួយរបស់ប្រទេសកម្ពុជា ដើម្បីបង្កើនទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ វប្បធម៌ និងអប់រំ ផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ឯកឧត្តមប្រធានព្រឹទ្ធសភា សម្រាប់ការទទួលស្វាគមន៍នៃការទទួលទានអាហារការងារថ្ងៃត្រង់ដ៏មានសារៈសំខាន់នេះ និងស្វាគមន៍វិនិយោគគិនម៉ាឡេស៊ីទាំងអស់ ក្នុងការពិនិត្យសិក្សានិងស្វែងរកកាលានុវត្តភាពដើម្បីវិនិយោគនៅកម្ពុជានាពេលខាងមុខ។

---

(Kuala Lumpur, Malaysia): On the afternoon of Tuesday, 17 December 2024, at the Senate House in Kuala Lumpur, Malaysia, Mr. VITH Panhnha, Commercial Attaché, accompanied His Excellency OUK Chandara, Ambassador of Cambodia to Malaysia, and Malaysian investors from Sarawak and Sabah, to a working lunch with HON. Senator Dato Awang Bemee bin Awang Ali Basah, Malaysian Senate President.

During the meeting, the Senate President expressed support for investment in Cambodia's rice milling sector and the launch of direct flights from Sarawak to Phnom Penh.

He Excellency Senate President also encouraged Malaysian investors to explore increased investment in Cambodia's trade, agro-industry, energy, education, health, and tourism sectors, and to explore opportunities to enhance closer relations between cities in Sarawak and Sabah and cities or provinces in Cambodia to increase economic volume, investment, trade, tourism, cultural exchange, and educational collaboration.

In response, His Excellency Ambassador expressed his deep gratitude to His Excellency Senate President for hosting the working lunch and welcomed Malaysian investors from Sarawak and Sabah to explore investment opportunities in Cambodia.

https://s2.moc.gov.kh/mocspace/mocspace_1734685282246.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685282225.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685282268.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685282300.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685282179.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685282398.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685282234.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685282305.jpg
https://s2.moc.gov.kh/mocspace/mocspace_1734685282381.jpg