(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បហតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសមាគមទឹកឃ្មុំកម្ពុជា និងអង្គការ Catalyste+ ដែលមានកាតព្វកិច្ចចម្បងក្នុងការជំរុញ និងពង្រឹងគ្រប់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់វិស័យផលិតផលទឹកឃ្មុំ រួមមានអ្នកចិញ្ចឹមឃ្មុំ សហគមប្រមូលផលឃ្មុំព្រៃ អង្គការអភិរក្សឃ្មុំ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃឈើនៅកម្ពុជា។
ក្នុងឱកាសនោះ ភាគីតំណាងសមាគមទឹកឃ្មុំកម្ពុជា និងអង្គការ Catalyste+ ជម្រាបជូនអំពីគោលបំណងនៃការបង្កើតសមាគមទឹកឃ្មុំ ព្រមជាមួយនឹងការគាំទ្រសកម្មភាពរបស់អង្គការ Catalyste+ តាមរយៈអ្នកជំនាញឃ្មុំ ក៏ដូចជាស្វែងរកការគាំទ្រ និងកិច្ចសហការ ដើម្បីការអភិវឌ្ឍន៍វិស័យឃ្មុំនៅកម្ពុជា។
ជាលទ្ធផល ឯកឧត្តមគណៈអធិបតី បានផ្តល់អនុសាសន៍ជូនសមាគមទឹកឃ្មុំ ក្នុងការរៀបចំយុទ្ធសាស្រ្តលើវិស័យឃ្មុំនៅកម្ពុជា ដើម្បីដើរតួនាទីជាផែនទីចង្អុលទិសសម្រាប់វិស័យនេះបោះជំហានទៅរកការផលិតជាមាត្រាសាស្រ្ត និងលើកកម្ពស់ទំនុកចិត្តមកលើការកេរ្តិ៍ឈ្មោះរបស់ទឹកឃ្មុំកម្ពុជា និងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលប្រយោជន៍នៃការប្រើប្រាស់ទឹកឃ្មុំក្នុងមុខងារព្យាបាលជំងឺ និងជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។
---
(Phnom Penh): On the morning of Thursday, 12 December 2024 at the Ministry of Commerce, His Excellency VAR Rothsan, secretary of state of Ministry of Commerce, received a courtesy call from representatives of Cambodia Honey Association and Catalyste+ mainly responsible for promoting and strengthening all stakeholders in the honey value chain, including with beekeepers, wild bee harvesting communities, bee conservation organization and the forest ecology in the Cambodia.
On that occasion, the representatives of the Cambodia Honey Association and Catalyste+ informed about the purpose of establishing the Honey Association as well as supporting the activities of Catalyste+ through bee experts as well as seeking support and cooperation for the development of beekeeping sector in Cambodia.
As a result, His Excellency chair recommended to the Honey Association to develop a strategy on the Cambodia’s Bee Sector to serve as the roadmap to move toward Economic of scale and increase the Cambodia’s Honey reputation and increase people awareness of using honey in therapeutic functions and strengthen the immune system.