(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលរបៀបវារៈទី២ នៅរសៀលថ្ងៃទី១ នៃអង្គសន្និបាតនេះ គឺជាបទបង្ហាញអំពីបាយការណ៍សង្ខេប និងចំណាប់អារម្មណ៍របស់ មន្ទីរពាណិជ្ជកម្មតំណាងភូមិភាគទាំង៥ រួមមាន៖ មន្ទីរពាណិជ្ជកម្មភូមិភាគខេត្តកំពង់ស្ពឺ, សៀមរាប, រាជធានីភ្នំពេញ, ព្រះសីហនុ និងរតនគិរី។