(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងតាមប្រព័ន្ធអនឡាញឡាញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ក្នុងពីធីសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលរបៀបវារៈនៅព្រឹកថ្ងៃទី២នេះ គឺជាមតិបូកសរុបការងារពាណិជ្ជកម្មនិងទិសដៅជាចក្ខុវិស័យ និងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរ ពីអង្គភាពក្រោមឱវាទ ព្រមទាំងពិធីបំពាក់មេដាយជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិនានា ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ ទីប្រឹក្សាក្រសួង និងមន្ត្រីពាក់ព័ន្ធ តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងមន្ត្រីពាក់ព័ន្ធទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។