(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាល្ងាចថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ លោក រ៉េម ញ៉ាញ់ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី បានពិសារអាហារការងារជាមួយក្រុមហ៊ុន PT.SINAR HARAPAN BERSATU (SHB) នៅ Toscana Restaurant ដើម្បីពិភាក្សាអំពីការជំរុញការគាំទ្រកិច្ចសហប្របត្តិការរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសនាំចេញទំនិញជាប្រភេទម្ហូបអាហារ និងផ្លែសាឡាក់ស្រស់ពីសាធារណរដ្ឋឥណ្ឌូណេស៊ី ទៅកាន់ទីផ្សារកម្ពុជា។
ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានស្វាគមន៍ និងលើកទឹកចិត្តក្រុមហ៊ុន SHB ចំពោះគោលបំណងមកធ្វើធុរកិច្ចនៅប្រទេសកម្ពុជា ព្រមទាំងបានលើកឡើងអំពីដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ដំឡូងមី ស្វាយកែវរមៀត និងអង្ករកម្ពុជាជាដើម ដើម្បីឱ្យក្រុមហ៊ុន SHB ពិនិត្យលទ្ធភាពនាំចូលមកកាន់ទីផ្សារឥណ្ឌូណេស៊ី ដែរ។
---
(Jakarta, Indonesia): On the evening of Tuesday, 22 April 2025, Mr. REM Nhanh, Commercial Attaché at the Cambodian Embassy in Indonesia, had a working dinner with PT. SINAR HARAPAN BERSATU (SHB) at Toscana Restaurant to discuss support and cooperation between the countries in exploring opportunities to export Indonesian food commodities and salak fruit from Indonesia to Cambodia.
On that occasion, Mr. Commercial Attaché welcomed and encouraged SHB to do business in Cambodia and highlighted potential Cambodian agricultural and agro-industrial crops, such as cashew nuts, cassava, mangoes, and rice, to attract SHB’s interest in importing them to Indonesia.
