ក្រសួងពាណិជ្ជកម្ម បានដឹកនាំនិងសម្របសម្រួលក្រុមហ៊ុនកម្ពុជាចំនួន ៩ក្រុមហ៊ុន ចូលរួមពិព័រណ៍ "THAIFEX-Anuga Asia 2025" នៅទីក្រុងបាងកក ប្រទេសថៃ ដោយបាននាំយកផលិតផលរបស់កម្ពុជាមកដាក់តាំងបង្ហាញ រួមមាន៖ អង្ករ អង្ករសំរូប គ្រាប់ស្វាយចន្ទីគ្រប់រសជាតិ ម្រេចកំពត ដំណាប់ស្វាយ និងម្នាស់សម្ងួត ដំណាប់ផ្លែឈើ នំស្រួយធ្វើពីស្រូវសាលី និងគ្រឿងទេស ដែលមានចំនួនសរុប ២៨ប្រភេទ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(បាងកក, ថៃ)៖ ក្រសួងពាណិជ្ជកម្ម បានដឹកនាំនិងសម្របសម្រួលក្រុមហ៊ុនកម្ពុជាចំនួន ៩ក្រុមហ៊ុន ចូលរួមពិព័រណ៍ "THAIFEX-Anuga Asia 2025" នៅទីក្រុងបាងកក ប្រទេសថៃ ដោយបាននាំយកផលិតផលរបស់កម្ពុជាមកដាក់តាំងបង្ហាញ រួមមាន៖ អង្ករ អង្ករសំរូប គ្រាប់ស្វាយចន្ទីគ្រប់រសជាតិ ម្រេចកំពត ដំណាប់ស្វាយ និងម្នាស់សម្ងួត ដំណាប់ផ្លែឈើ នំស្រួយធ្វើពីស្រូវសាលី និងគ្រឿងទេស ដែលមានចំនួនសរុប ២៨ប្រភេទ។

គួរបញ្ជាក់ជូនផងដែរថា ពិព័រណ៍ THAIFEX-Anuga Asia 2025 ប្រព្រឹត្តទៅពីថ្ងៃទី២៧-៣១ ខែឧសភា ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ម្ហូបអាហារ និងភេសជ្ជៈ ដែលមានអ្នកតាំងពិព័រណ៍ប្រមាណ ៣,០០០នាក់ មកពី ៥០ប្រទេស និងមានអ្នកទស្សនាចន្លោះពី ៨០,០០០នាក់ ទៅ ១០០,០០០នាក់ ជារៀងរាល់ឆ្នាំ ដោយផ្តោតទៅលើការស្វែងរកដៃគូពាណិជ្ជកម្មតាមរយៈ B2B ដោយគ្មានការធ្វើពាណិជ្ជកម្មលក់ដូរនោះទេ។

ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្ម មានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុនកម្ពុជាក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងមានឱកាសបង្កើតបណ្តាញអាជីវកម្ម ស្វែងរកដៃគូពាណិជ្ជកម្ម ធ្វើការផ្លាស់ប្តូរធុរកិច្ច និងពង្រីកបណ្តាញទីផ្សារក្នុងតំបន់ និងពិភពលោក៕

https://s2.moc.gov.kh/mocspace/mocspace_1748683977239.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683976709.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683976340.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683977606.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683977790.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683977721.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683977405.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683978247.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683978306.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683977027.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683996999.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683977723.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683976900.jpg
https://s2.moc.gov.kh/mocspace/mocspace_1748683977728.jpg