លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោកស្រី ទិត្យ មធូរ អនុប្រធានការិយាល័យ នៃក្រសួងពាណិជ្ជកម្ម

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនចំពោះ លោកស្រី ទិត្យ មធូរ អនុប្រធានការិយាល័យ នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១:៣៣នាទី ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកស្រី ទិត្យ មធូរ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

https://s2.moc.gov.kh/mocspace/mocspace_1750731829487.jpg
https://s2.moc.gov.kh/mocspace/mocspace_1750731829722.jpg
https://s2.moc.gov.kh/mocspace/mocspace_1750731830145.jpg
https://s2.moc.gov.kh/mocspace/mocspace_1750731829513.jpg
https://s2.moc.gov.kh/mocspace/mocspace_1750731829619.jpg
https://s2.moc.gov.kh/mocspace/mocspace_1750731829887.jpg
https://s2.moc.gov.kh/mocspace/mocspace_1750731830141.jpg
https://s2.moc.gov.kh/mocspace/mocspace_1750731829678.jpg
https://s2.moc.gov.kh/mocspace/mocspace_1750731830146.jpg