លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Dongming អនុប្រធានកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងមានការចូលរួមពី ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន, ឯកឧត្តម Yan Dong អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មចិន, ឧបនាយករដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអហ្វហ្គានីស្ថាន, ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(យូណាន, ចិន)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Dongming អនុប្រធានកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងមានការចូលរួមពី ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន, ឯកឧត្តម Yan Dong អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មចិន, ឧបនាយករដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអហ្វហ្គានីស្ថាន, ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប។

នាពេលរសៀលថ្ងៃខែឆ្នាំដដែល លោកជំទាវអនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៤ ស្តីពីពាណិជ្ជកម្ម និងវិនិយោគនៃកិច្ចព្រមព្រៀងអាសិប (ខេត្តយូណាន) ដែលជាកម្មវិធីអមនៃព្រឹត្តិការណ៍ពិព័រណ៍។

វេទិកានេះ រៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាសិប ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដោយកំណត់ប្រធានបទបួនសម្រាប់ពិភាក្សា៖ (១)ការអនុវត្តកិច្ចព្រមព្រៀងអាសិប និងសំណើសកម្មភាពការងារប្រកបដោយគុណភាពខ្ពស់ (២)បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្រោមកិច្ចព្រមព្រៀងអាសិប (៣)ការអភិវឌ្ឍកិច្ចព្រមព្រៀងអាសិបថ្មី និងរួមបញ្ចូលគ្នានៃកាលានុវត្តភាពសម្រាប់ពាណិជ្ជកម្មសេវាកម្មរបស់ចិន និង (៤)ខ្សែច្រវាក់សម្របសម្រួលទាំង៥ របស់សមាជិកអាសិបរួមមាន៖ ឧស្សាហកម្ម, ការផ្គត់ផ្គង់, តម្លៃ, នវានុវត្តន៍, និងការត្រួតពិនិត្យខ្សែច្រវាក់និងការទទួលស្គាល់វិធានដើមកំណើតទំនិញ៕

- - -

(Yunnan, China): On the morning of Thursday, 19 June 2025, in Kunming, Yunnan Province, People’s Republic of China, Her Excellency SOMETH Somnea, Undersecretary of State of the Ministry of Commerce, led the Cambodian delegation to participate in the inauguration of “The 9th China-South Asia Expo and The 29th China Kunming Import and Export Fair,” presided over by His Excellency Wang Dongming, Vice Chairman of the Standing Committee of the National People’s Congress of the People’s Republic of China. It was attended by His Excellency Wang Yubo, Governor of Yunnan Province; His Excellency Yan Dong, Vice Minister of Commerce of the People’s Republic of China; the Acting Deputy Prime Minister of the Afghan Interim Government; the Deputy Prime Minister of the Lao PDR; the Deputy Prime Minister & Union Minister for the Office of the Prime Minister of the Union of Myanmar; the Deputy Prime Minister of the Socialist Republic of Viet Nam; and other distinguished guests.

On the afternoon of the same day, Her Excellency Undersecretary of State also attended the 4th International Cooperation Forum on RCEP Trade and Investment (Yunnan), a sideline event of the Expo.

The forum aims to promote cooperation among RCEP member states on trade and investment. The subjects to be discussed at the forum are: (1) High-Quality Implementation of RCEP and Action Proposals, (2) Navigating Global Complexity and Enhancing RCEP Economic Cooperation, (3) New RCEP Development and Emerging Opportunities for China’s Trade in Services, and (4) Five-Chain Coordination among RCEP Members: Industry, Supply, Value, Innovation, and Supervision Chains & Rules of Origin Recognition.

https://s2.moc.gov.kh/mocspace/mocspace_1750758273827.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758273032.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758272997.jpg
https://s2.moc.gov.kh/mocspace/mocspace_1750758273029.jpg