អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹងសភាពាណិជ្ជកម្មអង់ការ៉ា និងសភាឧស្សាហកម្មអង់ការ៉ា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(អង់ការ៉ា,តួកគីយ៉េ)៖ នាថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោក Abdurrahman KARABUDAK អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្មអង់ការ៉ា (Ankara Chamber of Commerce) និង លោកបណ្ឌិត Ahmet DİNÇER អគ្គលេខាធិការរងនៃសភាឧស្សាហកម្មអង់ការ៉ា (Ankara Chamber of Industry) ព្រមទាំងសហការី។

កិច្ចពិភាក្សាផ្តោតសំខាន់ទៅការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា ជាមួយនឹងសភាពាណិជ្ជកម្ម និងសភាឧស្សាហកម្មអង់ការ៉ា ព្រមទាំងការសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីរៀបចំនូវវេទិកាវិនិយោគនិងធុរកិច្ចរួមគ្នា ការផ្គូរផ្គងធុរកិច្ច ការចែករំលែកព័ត៌មានពាក់ព័ន្ធនឹងតម្រូវការទំនិញនាំចេញ-នាំចូល និងវិស័យឧស្សាហកម្មអាទិភាពរបស់ប្រទេសកម្ពុជានិងតួកគីយ៉េ ក៏ដូចជាការផ្តល់ការសម្របសម្រួលដល់វិនិយោគិននិងធុរជននៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនថ្នាក់ដឹកនាំនៃសភាទាំងពីរ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា ការលើកទឹកចិត្តនិងការការពារវិនិយោគិន រួមនឹងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគផងដែរ។

---

Mr. Commercial Attaché to the Republic of Türkiye pay a courtesy call on Ankara Chamber of Commerce (ATO) and Ankara Chamber of Industry (ASO)

...

(Ankara, Türkiye): On Wednesday, 18 June 2025, Mr. KEO Buntheng, Commercial Attaché to the Royal Embassy of Cambodia in the Republic of Türkiye, paid a courtesy call on Mr. Abdurrahman KARABUDAK, Deputy Secretary General of the Ankara Chamber of Commerce (ATO), Dr. Ahmet DİNÇER, Deputy Secretary General of the Ankara Chamber of Industry (ASO), and their colleagues.

The discussions focused on strengthening and expanding cooperation between the Royal Embassy of Cambodia and the Ankara Chamber of Commerce and Ankara Chamber of Industry, as well as coordinating with relevant Cambodian ministries and institutions to jointly organize investment and business forums, business matching events, and information sharing related to export-import demand and prioritized industrial sectors of Cambodia and Türkiye. They also discussed facilitating investors and businesspeople from both countries.

On that occasion, Mr. Commercial Attaché briefed the management of the two Chambers on the macroeconomic landscape, the benefits and potential of doing business and investing in Cambodia, incentives and investor protections, and key laws and policies of the Royal Government of Cambodia related to trade and investment.

https://s2.moc.gov.kh/mocspace/mocspace_1750759083472.jpg
https://s2.moc.gov.kh/mocspace/mocspace_1750759083533.jpg
https://s2.moc.gov.kh/mocspace/mocspace_1750759083545.jpg
https://s2.moc.gov.kh/mocspace/mocspace_1750759084344.jpg