លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Ms. Alissar CHAKER តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ - ប្រភេទព័ត៌មាន: កិច្ចប្រជុំ

image

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកស្រី Ms. Alissar CHAKER តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើកិច្ចសហប្រតិបត្តិការអនុវត្តដែលបានរួមចំណែកដល់ការធ្វើពិពិធកម្មទីផ្សារ ការបង្កើនលទ្ធភាពផលិត ការពង្រឹងជំនាញដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់លោកស្រី Ms. Alissar CHAKER សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្មនាពេលកន្លងមក និងជូនពរលោកស្រីឱ្យជោគជ័យគ្រប់ភារកិច្ចការងារនាពេលអនាគត។

---

(Phnom Penh): On the afternoon of Wednesday, 25 June 2025, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from Ms. Alissar CHAKER, UNDP Resident Representative in Cambodia, and bid her farewell after her mission's completion in Cambodia.

During the meeting, the two sides exchanged ideas on various forms of cooperation that have contributed to market diversification, improved productivity capacity, upskilling in e-commerce capacity, and Cambodia's preparation to graduate from least developed country status.

On this occasion, Her Excellency Minister thanked Ms. Alissar CHAKER for her close cooperation with the Ministry of Commerce and wished her success in her future endeavors.

https://s2.moc.gov.kh/mocspace/mocspace_1750928573904.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928573970.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928573924.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928574928.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928574166.jpg
https://s2.moc.gov.kh/mocspace/mocspace_1750928574059.jpg